ជ្រើសរើសភាសា: Khmer Khmer English English
សេចក្តីជូនដំណឹង ស្តីពីការដេញថ្លៃភាស៊ីសេវាប្រមូលសំរាមក្នុង ក្រុងកំពង់សោម ខេត្តព្រះសីហនុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ ២០២៥

សេចក្តីជូនដំណឹង!
ស្តីពីការដេញថ្លៃភាស៊ីសេវាប្រមូលសំរាមក្នុង ក្រុងកំពង់សោម ខេត្តព្រះសីហនុ
រដ្ឋបាលក្រុងកំពង់សោម នឹងរៀបចំធ្វើការដេញថ្លៃភាស៊ីសេវាប្រមូលសំរាមក្នុង ក្រុងកំពង់សោម ខេត្តព្រះសីហនុ សម្រាប់ធ្វើអាជីវកម្មរយៈពេល១ឆ្នាំ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៧និង៣០នាទី ព្រឹក។

រដ្ឋបាលក្រុងកំពង់សោម បានរៀបចំឯកសារសម្រាប់ដាក់ពាក្យចូលរួមដេញថ្លៃភាស៊ីសេវាប្រមូលសំរាម និង មានដាក់លក់នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (លេខទូរសព្ទទាក់ទង៖ ០១៦ ៨៩៨ ៣៥០)។ 

ព័ត៌មានទាក់ទង